khmer eng
  • ឯកឧត្តមបណ្ឌិត គឹម ធា អញ្ជើញចូលរួមពីធីបុណ្យទក្ខិណានុប្បទាន រំលឹកខួប៣ឆ្នាំជូនឧបាសិកា ញឹក សារ៉េត និងឧបាសក ព្រុំ កង ព្រមទាំងញាតិ៧សណ្តាន នៅវត្តជ្រៃក្តោង ខេត្តស្វាយរៀង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គឹម ធា លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងលោកជំទាវ បានអញ្ជើញចូលរួមពីធីបុណ្យទក្ខិណានុប្បទាន រំលឹកខួប៣ឆ្នាំជូនឧបាសិកា ញឹក សារ៉េត និងឧបាសក ព្រុំ កង ព្រមទាំងញាតិ៧សណ្តាន ដែលបានចែកឋាននាពេលកន្លងទៅ ព្រមទាំងឧទ្ទិសផលបុណ្យជូនដល់វិញ្ញាណក្ខន្ធវីរយុទ្ធជនកងទ័ពកម្ពុជា ដែលបានពលីកម្មការពារទឹកដីពីពួកសៀមឈ្លានពានទឹកដីកម្ពុជា និងសូមថ្លែងអំណរគុណនូវភាពអង្គអាចក្លាហានរបស់វីរកងទ័ពកម្ពុជាដែលកំពុងនៅសមរភូមិមុខការពារបូរណភាពទឹកដីអង្គរដ៏រុងរឿង។

    ពិធីនេះប្រព្រឹត្តទៅនៅវត្តជ្រៃក្តោង ហៅវត្តតានូ ភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

    ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ